ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ បានចូលរួមសន្និសិទថ្នាក់ដឹកនាំអាស៊ី លើកទី២នៅទីស្នាក់ការរបស់ អង្គការសហប្រជាជាតិ UN នៅទីក្រុងបាំងកក ប្រទេសថៃ។ ថ្ងៃទី១៣ បានចូលរួមកម្មវិធីជួបសំណេះសំណាលជាមួយអ្នកម្តាយមួននៅស្តាតអារីណា ទីក្រុងបាងកក។ ថ្ងៃទី១៤ បានចូលរួមស្តាប់ទ្រឹស្តីដឹកនាំគ្រួសារសន្តិភាពរបស់អ្នកម្តាយមួន នៅសាលាមហោស្រព ជិតស្តាតអារីណា។
ដើម្បីឲ្យគ្រួសារមួយមានសន្តីភាព ត្រូវផ្តើមចេញពីសមាជិកក្នុងគ្រួសារម្នាក់ៗ ប្រាកដក្នុងចិត្តថាខ្លួនឯងមានសន្តិភាពហើយ។ ១./ មិនគួរយកមកទុកក្នុងចិត្ត ទាំងដែលយើងដឹងច្បាស់ថាវាមិនអាចទៅរួច ២./ កុំប្រកាន់នឹងការរង់ចាំ ព្រោះបើខឹងក៏មិនអាចធ្វើឲ្យលឿនជាងនេះដែរ ៣./ ត្រូវព្យាយាមស្វែងរកហេតុផលវិជ្ជមានឲ្យបានច្រើន ៤./ ត្រូវស្វែងយល់ពីតម្រូវការរបស់ដៃគូជីវិត ហើយបំពេញឲ្យគាត់ ៥./ ត្រូវចេះធ្វើចិត្តឲ្យល្មម កុំប្រៀបធៀបជាមួយអ្នកដទៃ ៦./ ប្រកាន់ក្នុងចិត្តឲ្យជាប់ជានិច្ចនូវពាក្យមួយម៉ាត់ថា (មនុស្សណាក៏ចេះខុសដែរ)















Comments
Post a Comment